ក្តៅៗ! មើលរូបរាងកុំព្យូទ័រ Koompi អ៊េមណាស់កំពុងអង្រួនចិត្តអ្នកទៅបាខែម
កុំព្យូទ័រគម្ពីរ (Koompi) កំពុងតែដាក់តាំងបង្ហាញខ្លួន បង្អួតសម្រស់ឲ្យតេស្តសាកល្បងនៅសាលាតិចណូក្នុងកម្មវិធីបាខែមអាស៊ាន ២០១៨។
ទោះជាមិនមែនកុំព្យូទ័រសម្រាប់លេងហ្គេម និងការរចនាធំៗក្តី ប៉ុន្តែ Koompi មានលក្ខណៈពិសេសត្រង់ថា រាងស្អាត ស្តើង ងាយស្រួលប្រើសម្រាប់អ្នកធ្វើការនិងនិស្សិតត្រូវធ្វើកិច្ចការសាលាដូចជា ធ្វើបទបង្ហាញអីជាដើម។
កុំព្យូទ័រនេះប្រព័ន្ធដំណើរការ Linux ប្រភេទ Open source ឈ្មោះថា Kroma OS។ មិនត្រឹមតែជា OS ដែលជារបស់ផ្ទាល់ខ្លួនប៉ុណ្ណោះទេ សូម្បីតែរូបភាពតាំងបង្ហាញ wallpaper ក៏ជារបស់អ្នកថតរូបខ្មែរផងដែរ។ កុំព្យូទ័រ ៥០០ គ្រឿងដំបូងនឹងត្រូវដាក់លក់ក្នុងតម្លៃ ៣៦៩ ដុល្លារ ក្នុងមួយគ្រឿង។
កុំព្យូទ័រគម្ពីរ មានលក្ខណៈសម្បត្តិដូចជា មានទំហំអេក្រង់ ១៣,៣ អ៊ីញ FullHD(1920x1080px) បំពាក់ដោយ RAM ទំហំ 8GB DD4 មាន USB-C Port 10 Gbps ថាសផ្ទុកឯកសារប្រភេទល្បឿនលឿន SSD ល្បឿន Read ~537 MB/s និង Write ~439 MB/s។ ប្រេីប្រាស់ CPU Intel® Celeron® N4100 Processor ទំហំផ្ទុកក្នុងម៉ាស៊ីន ទំហំ 128 GB និងជម្រេីស 256 GB មានថាមពលថ្ម 5000mAH (Li-polymer battery) អាចប្រើបានដល់ ៧ ទៅ ៨ ម៉ោង។
កុំឲ្យខាតពេលយូរ មកទស្សនារូបរាង កុំព្យូទ័រគម្ពីរនៅទីនេះ៖
អ្នករាយការណ៍ព័ត៌មាន៖ អ៊ុំ សុភក្តិ និងម៉េងងី បន្តផ្សាយដោយ មី ឡងឌី
សូមចុច Followដើម្បីបានអត្ថបទថ្មីៗបន្តទៀត
សូមចុច Followដើម្បីបានអត្ថបទថ្មីៗបន្តទៀត
No comments:
Post a Comment