Thursday, October 18, 2018

កំណាព្យ៖ សំឡូតស្រុកខ្ញុំ

សំឡូតស្រុកខ្ញុំ

សំឡូតស្រុកខ្ញុំសម្បូរណាស់ មានច្រើនស្កេះស្កះមិនខ្វះអ្វី
ដំណាំផ្លែឈើចាស់នឹងខ្ចី កសិករឃ្មាតខ្មីថែរក្សា
មេឃភ្លៀងមួយមេដីជាំទឹក ម្នីរម្នាររលឹកគ្រប់កាយា
រូតរះស្រស់ស្រូបហូបអាហារ រួចចោលយាត្រាបង្កើនផល
ដំណាំចម្ការលូតចេញត្រួយ បោះទងមួយៗរំជួយដល់
ហឫទ័យអ្នកដាំឱ្យខ្វាយខ្វល់ ខ្លាចអកុសផលមិនទៀង
មួយខ្លាចសត្វល្អិតចុះមកស៊ី ពីរខ្លាចមេឃមីនាំរាំងភ្លៀង
ដំណាំប្រែស្វិតយ៉ាងគ្រាំគ្រាម បីខ្លាចទឹកភ្លៀងជន់លង់លិច
ប៉ុន្តែស្រុកខ្ញុំមិនជាអ្វី ជីជាតិនៃដីមិនបំភ្លេច
បើដាំគឺដុះមិនខ្ទាំខ្ទេច ទឹកជន់ឫលិចក៏មិនកើត
ព្រោះស្រុកខ្ញុំចោទចំណោទខ្ពស់ ជាទីវាលហួសទួលបន្តើត
ដំណាំផ្ដល់ផលយ៉ាងល្អឆើត ធម្មជាតិកំណើតពណ៌បៃតង

តែងដោយ មី ឡងឌី កាលរៀននៅថ្នាក់ទី១០ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នៃសាលាវិទ្យាល័យសំឡូត

No comments:

Post a Comment