គួរយល់ដឹង! តើមូលហេតុអ្វីបានជា ឡានពណ៌ខ្មៅ ក្តៅជាងឡានពណ៌ស?
តាមរយៈការសិក្សាមួយបានរកឃើញថា ប្រសិនបើអ្នកចតរថយន្តពណ៌ខ្មៅ នៅក្រោមកម្តៅថ្ងៃ នោះវានឹងឆាប់ក្តៅ ហើយបៀមកម្តៅជាប់ក្នុងរថយន្តយូរទៀតផង។ ជាការពិតណាស់ ប្រសិនបើអ្នកយករថយន្តពណ៌ខ្មៅ និងរថយន្តពណ៌ស ទៅចតនៅក្រោមកម្តៅថ្ងៃ នោះរថយន្តពណ៌ខ្មៅនឹងក្តៅខ្លាំងជាង ហើយត្រូវចំណាយពេលយូរ ដើម្បីឲ្យវាត្រជាក់វិញ។
ហេតុអ្វីបានជារថយន្តពណ៌ខ្មៅ ក្តៅជាងរថយន្តពណ៌ស?
ការសិក្សានៅក្នុងឆ្នាំ ២០១១ មួយបានរកឃើញថា រថយន្តពណ៌ស ឬពណ៌ភ្លឺ មានចំណាំងប្លាតកម្តៅព្រះអាទិត្យ រហូតដល់ទៅ ៦០% ឯណោះ បើប្រៀបធៀបជាមួយរថយន្តពណ៌ខ្មៅ។ វាមានន័យថា រថយន្តពណ៌ខ្មៅស្រូបយកកម្តៅព្រះអាទិត្យ និងកម្តៅផ្សេងទៀតខ្លាំងជាងរថយន្តពណ៌ផ្សេង ហើយមានចំណាំងប្លាតតិចជាងទៀតផង។
មិនតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញដែរថា រថយន្តពណ៌ស ឬពណ៌ភ្លឺ ជួយឲ្យរថយន្តសន្សំសំចៃសាំងបាន ២% ហើយថែមទាំងកាត់បន្ថយការបញ្ចេញកាបូន ជិត ២% ផងដែរ។
ទោះជាយ៉ាងណា សីតុណ្ហភាពនៅក្នុងរថយន្តពណ៌ខ្មៅ និងរថយន្តពណ៌ផ្សេងទៀត មិនមែនជាបញ្ហាធំឡើយ នៅពេលដែលរថយន្តរបស់អ្នកប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលដំណើរការល្អ និងត្រជាក់ខ្លាំង។ ផ្ទុយទៅវិញ វាប្រហែលអាចជាបញ្ហាមួយ ប្រសិនបើអ្នកធ្វើដំណើរផ្លូវជិត ហើយម៉ាស៊ីនត្រជាក់មិនអាចមានពេលគ្រប់គ្រាន់ ដើម្បីធ្វើឲ្យផ្នែកខាងក្នុងរថយន្តត្រជាក់ទាន់ពេល៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង បន្តដោយ មី ឡងឌី
No comments:
Post a Comment