ទៅរៀនតិកណូទាំងខ្សោយគណិតនិងរូប កាំង ហួរ តស៊ូរៀនមិនធ្លាក់ អាចរៀនដល់បារាំង រហូតបានធ្វើការនៅជប៉ុន
ដោយសារស្រលាញ់ការសរសេរកម្មវិធី កាំង ហួរ បានសម្រេចសិក្សាផ្នែកព័ត៌មានវិទ្យា នៅដេប៉ាតឺម៉ង់ ទេពកោសល្យ ព័ត៌មានវិទ្យា និងទំនាក់ទំនង (DICE) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ ក្រោយបានចូលសិក្សានៅ ITC ថ្នាក់មូលដ្ឋានពីរឆ្នាំ យុវជនដឹងថា ខ្លួនជាសិស្សខ្សោយគណិតវិទ្យា និងរូបវិទ្យា ប៉ុន្តែសំណាងល្អ រៀនមិនដែលធ្លាក់។ ចូលឆ្នាំទី៣, ៤ និង ៥ យុវជន ចូលចាប់ជំនាញ។ កំឡុងពេលសិក្សាជំនាញ អ្នកភ្នំពេញរូបនេះ បានក្លាយខ្ញួនពីសិស្សខ្សោយមកជាសិស្សគ្រាន់បើ ហើយទទួលបានអាហារូបករណ៍ សិស្សឆ្នើម SUMITOMO របស់ជប៉ុននៅឆ្នាំ ២០១២។
កាំង ហួរ បានទៅធ្វើការនៅជប៉ុនក្នុងឆ្នាំ ២០១៨ រហូតបច្ចុប្បន្ន។ ការបានទៅសិក្សានៅប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនៅអាស៊ីមួយនេះ គឺក្នុងកំឡុងពេលធ្វើការក្នុងវិស័យស្រាវជ្រាវ និងវិស័យអប់រំនៅក្នុងវិទ្យាស្ថាន។
ដំបូងឡើយយុវជនវ័យ២៨ឆ្នាំ កូនអ្នកលក់គ្រឿងសម្អាង ធ្វើការនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជាអ្នកស្រាវជ្រាវ លើដំណើរការភាសាក្នុងប្រព័ន្ធកុំព្យូទ័រ (NLP - Natural Language Processing) និងជាគ្រូបង្រៀន ផ្នែកព័ត៌មានវិទ្យា។ អំឡុងឆ្នាំ ២០១៧-២០១៨ ហួរ ក៏ជាគ្រូបង្រៀនក្រៅម៉ោង នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ផងដែរ។
ក្រោយមកយុវជនច្បងក្នុងចំណោមបងប្អូន៣នាក់ ក៏ទទួលបានឱកាសធ្វើកម្មសិក្សានៅប្រទេសជប៉ុន ផ្នែក NLP រយៈពេល១ឆ្នាំ។ កម្មសិក្សានេះ ក្រោមកិច្ចសហប្រតិបត្តិការ រវាង ស្ថាប័ននៅជប៉ុន (NICT) និង NIPTICT ដែលមានការបញ្ជូនអ្នកស្រាវជ្រាវទៅធ្វើកម្មសិក្សានៅជប៉ុន។
អ្វីដែលធ្វើអោយ កាំង ហួរ ប្រែប្រួលពីសិស្សមិនសូវពូកែ មកជារៀនពូកែវិញ? កាំង ហួរ បញ្ជាក់ខ្លីថា៖“ពេលដែលយើងចូលចិត្តអ្វីមួយ យើងនឹងខំប្រឹងធ្វើវា ហើយជម្នះរហូតបានសម្រេចគោលដៅ”។
តើស្ថាប័នរដ្ឋជប៉ុនមួយនេះ ផ្ដល់លក្ខខណ្ឌការងារយ៉ាងដូចម្ដេច? ចំពោះកន្លែងធ្វើការ កាំង ហួរ ទទួលបានលក្ខខណ្ឌការងារមានលក្ខណៈស្តង់ដា (ជប៉ុន) និងមានផាសុខភាព ហើយនៅទីនោះប្រជុំដោយអ្នកស្រាវជ្រាវមានបទពិសោធន៍។ កាំង ហួរ តែងតែទទួលបានចំណេះដឹងថ្មីៗ រាល់ពេលពិភាក្សា ឬ សួរទៅកាន់ពួកគេ។
- ទីផ្សារការងារ
- ការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន
-
រៀនអាន៖ ការអានពិតជាសំខាន់ណាស់សំរាប់វិស័យនេះ
ដើម្បីអាចទទួល និង ស្វែងរកព័ត៌មានដោយខ្លួនឯង។ ភាសាអង់គ្លេស
ជាអ្វីដែលត្រូវពង្រឹង ព្រោះឯកសារទូទៅសុទ្ធតែភាសាអង់គ្លេស។
-
រៀនយល់៖ កំឡុងពេលរៀននៅថ្នាក់ជំនាញ
ព្យាយាមយល់គ្រប់មុខវិទ្យាតាមដែលអាចធ្វើបាន
ព្រោះមុខវិជ្ជាទាំងនេះជាគ្រិះដើម្បីរៀនរបស់ថ្មី។
ព្យាយាមយល់មុខវិជ្ជាដែលពិបាក ព្រោះវាជាការដុះខាត់មួយដែលសំខាន់
ដើម្បីអភិវឌ្ឍសមត្ថភាពនៃការយល់អ្វីដែលពិបាក និង ស្មុគស្មាញ
ដែលនឹងអនុញ្ញាតឲ្យយើងរៀន ធ្វើអ្វីផ្សេងទៀតបានលឿន និងល្អជាងមុន។
-
អនុវត្ត៖ ត្រូវអនុវត្តឲ្យបានច្រើន ព្រោះពេលអនុវត្តទើបយើងអាចយល់បានច្បាស់ និងស៊ីជម្រៅ។
អានអត្ថបទផ្សេងទៀត
- កំថូង ពីសិស្សរៀនបាតថ្នាក់ តស៊ូរៀនចប់ដល់ឥណ្ឌា ចុងក្រោយអាចទៅធ្វើការដល់ជប៉ុន
- ឃឹម សុជាតិ ពីបុគ្គលិក ITធម្មតាម្នាក់ ក្លាយជាវិស្វករប្រព័ន្ធបច្ចេកវិទ្យាដ៏ជំនាញកាន់ Server ឲ្យក្រុមហ៊ុនឌីជីថលធំមួយ
- មួន ឆៃលី ពីអ្នកសរសេរកូដធម្មតាមួយរូប ក្លាយជាជើងខ្លាំងកូដដ៏ចំណាន!
- មកស្គាល់យុវជនក្មេងល្ហក់ ហេង បូឌីកា បញ្ចប់អនុបណ្ឌិតវិទ្យាសាស្ត្រនៅកាណាដា
អត្ថបទ៖ អ៊ុំ សុភក្តិ
No comments:
Post a Comment