Wednesday, October 17, 2018

កំណាព្យ៖ខ្ញុំស្រលាញ់ខ្មែរ



ខ្ញុំស្រឡាញ់ខ្មែរ


ខ្ញុំស្រឡាញ់ខ្មែរ ខ្មែរមានច្រើន សម្បត្តិថ្កានថ្កើងក្នុងលោកិយ
ប្រាសាទអង្គរតូចធំក្ដី ប្រជាប្រុសស្រីត្រូវចងចាំ
ចាំទុកក្នុងចិត្តជាប់ជានិច្ច មិនត្រូវបំភ្លេចពាក្យបណ្ដាំ
បុព្វបុរសថែររាប់ឆ្នាំ ដូច្នេះត្រូវចាំថែរតទៀត
ខ្ញុំសប្បាយចិត្តនិងមោទន នូវក្បាច់ចម្លាក់របស់ជាតិ
កូនខ្មែរត្រូវចាំនិងត្រូវឆ្លៀត ការពារតទៀតនូវមរតក
មរតកខ្មែរយើងមានច្រើនណាស់ ថែរថួនឱ្យច្បាស់កុំឡិឡក់
ប្រយ័ត្នចោផ្សេងមកប្លន់ឆក់ ការពារមរតករបស់ដូន
ដូនតាខ្មែរយើងខំថែរទុក ទុកមកច្រើនមុខមិនតិចផ្លូន
ប្រុសស្រីគ្រប់គ្នាគ្រប់បងប្អូន សម្បត្តិតាដូនល្អប្រពៃ
រមណីដ្ឋានមានច្រើនកន្លែង ទឹកស្អាតថ្លាឈ្វេងគួរប៉េតី
អារម្មណ៍ត្រជាក់ក្នុងព្រឹក្សព្រៃ សប្បាយខ្ញាវខ្ញីក្នុងកាយា
រមណីដ្ឋានស្អាតសេវាល្អ ប្អូនបងបន្តមកត្រៀបត្រា
មកមើលមកលេងមកទស្សនា មុជទឹកស្អាតថ្លាសម្អាតកាយ
ក្នុងទឹកមានត្រីយ៉ាងលើសលប់ បងប្អូនកុលបុត្រគិតឱ្យឆ្ងាយ
ដោយសារប្រទេសសុខសប្បាយ យើងក៏ស្រួលកាយដូចសព្វថ្ងៃ

</font>
តែងដោយ មី ឡងឌី កាលរៀននៅថ្នាក់ទី៩​ ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ នៃសាលាអនុវិទ្យាល័យសាមគ្គី

1 comment: