មិនជឿកុំប្រមាថ! ជំនឿទាក់ទងនឹងដើមឬស្សីដែលអ្នកមិនបានដឹងពីមុន
| November 9, 2018 | ផ្សាយបន្តដោយ មី ឡងឌី
ចៅៗ ថ្ងៃនេះ តា នឹងលើកយកមកបង្ហាញចៅៗ អំពីជំនឿរបស់ដូនតាយើង ទាក់ទងនឹងដើមឬស្សី៖
១. ដើមឬស្សីដែលមានសំបុកស្រមោចនៅលើចុង ហើយទោរឆ្ពោះទៅទិសខាងកើត ឬទិសខាងលិចនោះ នឹងនាំមកនូវផលនេសាទសម្បូរណ៍ ប្រសិនបើគេកាប់ឬស្សីនោះ មកធ្វើជាឧបករណ៍នេសាទ ដូចជាទ្រូ លប ជាដើម។
២. ដើមឬស្សីដែលដុះទេរមករកផ្លូវ នឹងឆ្វាក់ខាងការទាក់សត្វជ្រូកព្រៃ ប្រសិនបើត្រូវបានកាប់យកធ្វើជាដងអន្ទាក់។
៣. ឬស្សីចេញផ្កា ជាប្រថ្នូលប្រាប់ថា កសិកម្មមិនសូវទទួលបានផលល្អទេ។
៤. ប្រសិនបើធ្វើដំណើរតាមផ្លូវ ប្រទះឃើញឬស្សីចេញជ័រ ត្រូវបេះយកជ័រនោះមកទុក ពីព្រោះវាគឺជាអំណោយរបស់ខ្មោច (ខ្មោចឲ្យ)។ ប្រសិនបើធ្វើដំណើរផ្លូវឆ្ងាយដាច់សង្វែងហេវហត់មិនមានទឹកផឹក ចូរបៀមជ័រឬស្សីនោះ វានឹងជួយបំបាត់ការហេវហត់ និងស្រេកទឹក។
៥. បើប្រទះនូវដើមឬស្សីដែលដុះនៅលើដើមឈើឯទៀត ចូរដកវាទាំងឬស្សដោយប្រុងប្រយ័ត្ន ហើយយកមកផ្ទះ។ វាមានប្រសិទ្ធភាពការពារបញ្ចៀសខ្មោចព្រៃចង្រៃ ឬអាចយកដើមឬស្សីនោះ ធ្វើជាវត្ថុស័ក្តិសិទ្ធការពារខ្លួននៅក្នុងសឹកសង្គ្រាម និងជួយបំបាំងខ្លួនបញ្ចៀសពីគ្រោះមហន្តរាយផ្សេងៗ។
៦. ប្រសិនបើប្រះទះឃើញនៅចុងឬស្សីមានដុះផ្កាអ័រគីដេព្រៃ ឬបញ្ញើក្អែក ត្រូវរក្សាភាពស្ងៀមស្ងាត់លបៗកុំឡូឡា រកកូនកន្សែងនិងស្រោចទឹកនោមលើកូនកន្សែង រួចយកចងព័ទ្ធជុំវិញដើមឬស្សីនោះហើយប្រញាប់រកកាំបិតយ៉ាងមុតកាប់ឬស្សីនោះ។ បន្ទាប់ពីការឬស្សីហើយ ចូរពុះឬស្សីនោះ ចៅនឹងឃើញនាងពួនដ៏ពូកែស័ក្តិសិទ្ធ ពីព្រោះនាងពួនមិនហ៊ានរត់ឆ្លងកាត់ទីកន្លែងសើមដែលមិនបរិសុទ្ធនេះទេ។ ប៉ុន្តែបើគ្មានការប្រុងប្រយ័ត្នទេ នាងពួននោះនឹងរអិលជ្រុះទៅកាន់ផ្នែកខាងក្រោមនៃបំពង់ឬស្សី
ហើយចូលបាត់ទៅក្នុងដី តាំងតែពីពេលចៅកាប់មួយកាំបិតដំបូងម្ល៉េះ។ នាងពួននេះ ការពារផ្ទះមិនឲ្យភ្លើងឆេះ យកបៀមក្នុងមាត់ បំបាត់ការស្រេកទឹកការពារខ្លួនអោយគង់អាព័ទ្ធ (កាប់មិនមុត)។ ករណីដែលមិនឃើញនាងពួន ក៏នៅតែល្អដែរ។ ត្រូវយកវាមកកាន់ផ្ទះ ប្រើប្រាស់ការពារសត្វល្អិតទិចឬខាំអ្នកនៅក្នុងផ្ទះ ដោយយកឬស្សីនោះ ទៅចងនៅផ្នែកខាងលើខ្យល់បក់នៃជ្រុងផ្ទះ។
៧. ក្រៅពីនេះ វត្ថុស័ក្តិសិទ្ធដែលបានមកពីឬស្សី មានដូចជា នប់ឬស្សី ជុំឬស្ស៊ី (ឬស្សីជុំ) កណ្តាញ់ឬស្សីខ្លឹមឬស្សី ឬស្សីខ្មៅ…។ល។ ដែលអាចប្រើប្រាស់បាន ១០០គុណ បន្ទាប់ពីប្រសិទ្ធីយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតបុរាណ៕

សកស្រង់បន្តដោយ:មី ឡងឌី
អ្នកដកស្រង់ដោយដើម៖ ផេកវប្បធម៌នៃការចែករំលែក
No comments:
Post a Comment