ពាក្យ”ញាតកា ៧សណ្តាន” នេះជាពាក្យដែលប្រជាជនខ្មែរយើងធ្លាប់ឮ ធ្លាប់ប្រើជាទូទៅ ពិសេសនៅក្នុងពិធីឧទ្ទិសរំលឹកនឹកដល់អ្នកដែលចែកឋានទៅ មានមាតាបិតា និងញាតកា ៧សន្តាន….។
តើគេរាប់ថ្នាក់ណាខ្លះ ដើម្បគម្រប់បានជា ៧សណ្តាននោះ
ញាតកាមានន័យថាពួតញាតិ
ញាតិ គឺអ្នកដែលរួមខ្សែលោហិតនឹងគ្នា ខាងមាតា ឫខាងបិតា។
ញាតកា ៧ សន្តាន ឬញាតិ ៧ ជួរនោះតាមន័យក្នុងព្រះពុទ្ធសាសនា លោកឱ្យរាប់ថ្នាក់ខាងលើ ៣ ជាន់ គឺថ្នាក់មានតាបិតា១ ថ្នាក់ជីដូនជីតា១ ថ្នាក់យាយទួតតាទួត១ ថ្នាក់ក្រោម៣ជាន់ទៀត គឺថ្នាក់កូន ១ ថ្នាក់ចៅ ១ ថ្នាក់ចៅទួត ១ រួមជា ៦ ថ្នាក់ ជា ៧ថ្នាក់ នឹងខ្លួនយើង ។ មនុស្សទាំងនោះហៅថាញាតិ ៧ សន្តាន ។
តាមន័យក្នុងច្បាប់ក្រមប្បវេណីខ្មែរ ឱ្យរាប់ដូច្នេះថា អ្នកដែលកើតចេញពីគោត្រ*(*គោត្រ ឬ គោត្ត៖វង្សត្រកូល សែ ) តែមួយហៅថាញាតិ។ ញាតិមាន ២ពួក គឺញាតិខ្សែផ្ទាល់មួយពួក និង សាខាញាតិមួយពួក ។ ញាតិជួរខ្សែផ្ទាល់នោះគឺអ្នកកើតតគ្នាពី ១ ទៅ ១តាមលំដាប់ឳពុកកូនចៅ ចៅទួត ។ល។ រហូតដល់ជាន់ទី ៧។ញាតិជួរនេះតាមតែថ្នាក់ណានឹងថ្នាក់ណាក៍ដោយ ច្បាប់ហាមមិនឱ្យយកគ្នាជាប្តីប្រពន្ធឡើយ ។
ចំណែកឯសាខាញាតិនោះវិញ គឺអ្នកដែលកើតចេញពីគោត្រជាមួយគ្នាដែរ តែបែកទៅជាមែកដទៃដូចយ៉ាងបងប្អូនបង្កើត មាមីង និង ក្មួយ បងប្អូនជីដូនមួយ ជីទួតមួយចុះរៀងទៅ។ ញាតិទាំងពីរខាងនេះ ច្បាប់អនុញ្ញាតឱ្យយកគ្នាជាប្តីប្រពន្ធបានត្រឹមថ្នាក់ទី ៤ ត្រឹមបងប្អូនជីដូនមួយចុះរៀងទៅ។នៅមានទស្សនៈមួយយល់ថា ញាតិការ ៧ សន្តាន គឺរាប់អ្នកដែលកើតចេញពីគោត្រជាមួយគ្នា ជាមែកដទៃរហូតដល់ ៧ ថ្នាក់ គឺបងប្អូនបង្កើត១ បងប្អូនជីដូន១ ជីទួត១ ជីលួត១ ជីលា១ ជីប៉ា១ ចុងកុលឬចុងគល់១គម្រប់ ៧សន្តាន ។ តាមទស្សនៈខាងលើក៍ឃើញថាសមរម្យម្យ៉ាងដែរ ព្រោះថាញាតកាខ្មែរយើងមានឈ្មោះ ៧ ថ្នាក់ប៉ណ្ណោះ ទោះរាប់ទៅលើក្តី ទៅក្រោមក្តី ឬទោះខាងក្តី។
៧ថ្នាក់ទៅលើ គឺឳពុកម្តាយ ជីដូនជីតា ជីទួត ជីលួត ជីលា ជីប៉ា ចុងកុលឬចុងគល់(ចុងត្រកូល)។
៧ថ្នាក់ទៅក្រោមគឺ កូន ចៅ ចៅទួត ចៅលួត ចៅលា ជីប៉ា ចុងកុល
ឯការរាប់ទៅខាងក៍មាន ៧ ថ្នាក់ដូចមានជូនក្នុងមែកដទៃក្នុងគោត្រជាមួយគ្នាខាងលើនេះស្រាប់។
No comments:
Post a Comment