នីល អាល់ដិន អាមស្ត្រង អ្នកអវកាសបានឡើងលើឋានព្រះចន្ទមុនគេ
- ម៉ោង ១៩:៥៤
- បន្តដោយមី ឡងឌី
តាមរយៈឯកសារ «បុគ្គលខ្លាំង អ្នកធ្វើឱ្យរង្គើប្រវត្តិសាស្ត្រលោក » របស់លោកគីម ចាន់ណា អត្ថាធិប្បាយថា ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ នៅវេលាម៉ោង២២ និង៥៦នាទី គឺជាខណៈពេលដែលនីល អាល់ដិន អាមស្ត្រង ឈានចូលក្នុងទំព័រប្រវត្តិសាស្ត្រនៃការសម្រេចជោគជ័យលើបេសកកម្មទៅកាន់ឋានព្រះចន្ទជាលើកដំបូងបង្អស់ក្រោមក្រសែភ្នែកទស្សនិកជនជាង៥០០លាននាក់ ទូទាំងពិភពលោកដែលកំពុងរង់ចាំមើលការផ្សាយបន្តផ្ទាល់ពីសកម្មភាពអ្នកអវកាសនឹងជាន់់លើដួងចន្ទតាមកញ្ចក់ទូរទស្សន៍ ។
នេះគឺជាកិច្ចប្រតិបត្តិការហោះហើររំលងលោករបស់គម្រោងការអាប៉ូឡូទី១១ (Apollo 11) ដែលបង្ហោះយានអវកាសឱ្យចុះចតលើឋានព្រះចន្ទ ព្រមទាំងស្រាវជ្រាវពិនិត្យមើលភពអាថ៌កំបាំងមួយនេះដែលមនុស្សធ្លាប់ស្គាល់តែពីចម្ងាយអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយនោះ។ នៅខណៈនោះអាមស្ត្រងបានពោលថា «នេះគឺជាជំហានដ៏ខ្លីរបស់មនុស្សម្នាក់ តែវាជាជំហានដ៏ធំមហិមាររបស់មនុស្សជាតិ » ។
ជំហាន ខ្លីៗរបស់អាមស្ត្រង
នីល អាល់ដិន អាមស្ត្រង កើតក្នុងឆ្នាំ១៩៣០ នៅរដ្ឋអូហៃយ៉ូ ចប់ការសិក្សាពីមហាវិទ្យាល័យ សៅធើន កាលីហ្វ៊័រនីញ៉ា (University of Southern California) និងជាអ្នកបើកយន្តហោះសាកល្បងនៃអង្គការណាសា (NASA) ។ អាមស្ត្រង ត្រូវគេជ្រើសរើសឱ្យធ្វើជាអ្នកបើកបរយានអវកាស និងបំពេញកិច្ចប្រតិបត្តិការជាច្រើនផ្នែកនៅក្នុងគម្រោងជេមីនី (Gemini Program) និងគម្រោងការបង្ហោះយានអាប៉ូឡូ ផ្តួចផ្តើមដោយលោកប្រធានាធិបតីចន អែហ្វ កេណ្ណឺឌី ក្នុងបំណងបញ្ជូនមនុស្សទៅកាន់ដួងចន្ទ ហើយត្រូវត្រឡប់មកកាន់ផែនដីវិញដោយសុវត្ថិភាព ដែលក្នុងបេសកកម្មអាប៉ូឡូទី១១មានអាមស្ត្រង ជាមេបញ្ជាការដែលមានសហការីពីររូបគឺម៉ៃឃើល ខូលិន (Michael Collins) និងអេដវិន អាល់ឌ្រិន (Edwin Aldrin) ។

យានអវកាសអាប៉ូឡូទី១១ ត្រូវបានគេបាញ់បង្ហោះឱ្យឆ្លងកាត់លំហអាកាសដោយកាំជ្រួចសាធើនទី៥(Saturn V) នៅឯស្ថានីយអវកាសជ្រោយកេណ្ណឺឌី ក្នុងរដ្ឋហ្ល្វ័ររីដា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៦៩ ។ ៤ថ្ងៃក្រោយមក វាក៏អាចមកចតនៅត្រង់់តំបន់ «សុសញ្ញាកាស-Mare Tranquilitatis » បានសម្រេចក្នុងរយៈពេល១០២ ម៉ោង៤៥នាទីនិង៤០វិនាទី ។ នៅពេលដែលយានអវកាសកំពុងតែចុះចតនោះអាមស្ត្រង និងអាល់ឌ្រិន បានត្រៀមប្រព័ន្ធយានចម្លងអីុហ្កឺល (Eagle) ទុករួចជាស្រេចដើម្បីការពារក្រែងត្រូវការបង្ហោះជាបន្ទាន់នៅពេលមានហេតុការណ៍អាសន្នកើតឡើង រួចគេក៏នាំគ្នាទទួលទានអាហារ និងត្រៀមខ្លួនដើម្បីចុះទៅកាន់ផ្ទៃដីរបស់ដួងចន្ទ ។
ភារកិច្ច សំខាន់ៗ
អាមស្ត្រងឈានជើងចេញពីយានចម្លងមុនគេ ។ គេធ្វើចលនា យឺតៗយ៉ាងប្រយ័ត្នប្រយែងដើម្បីស្ទាបស្ទង់មើល ព្រោះនៅលើឋានព្រះចន្ទមានទំនាញត្រឹមតែ១/៦ នៃទំនាញនៅលើផែនដីប៉ុណ្ណោះ «ផ្ទៃដីលើដួងចន្ទមានសភាពម៉ដ្ឋផង់ដូចម្សៅ» អាមស្ត្រង រាយការណ៍មកកាន់មូលដ្ឋានបញ្ជាការហោះហើរហុលតុន «ខ្ញុំអាចយកចុងជើងកៀរវាបាន… កម្ទេចវាតោងជាប់នឹងស្បែកជើងដូចកម្ទេចធ្យូងអុីចឹងដែរ ស្នាមដានជើងទ្រុឌចូលទៅក្នុងដីជម្រៅរហូតដល់១អីុញ (1Inch=2.54cm) ឬវាអាចត្រឹម១/៨អុីញក៏មានដែរ ហើយខ្ញុំអាចមើលឃើញស្នាមដានជើងដាមជាប់នៅលើផ្ទៃដីទៀតផង » ។

នៅខណៈនោះដែរអាល់ឌ្រិន ដែលកំពុងតែស្ថិតនៅយានចម្លងអុីហ្កឺលនៅឡើយ គេបានមើលតាមកញ្ចក់បង្អួចរាយការណ៍ថា ផ្ទៃដីបរិវេណនេះមានសុទ្ធតែរណ្តៅ ជ្រៅៗ ទំហំប្រមាណ៥-៥០ហ្វូ៊ត (1 Foot=30,48cm) ជាច្រើន… មាត់រណ្តៅខ្លះមានគែមកម្ពស់ប្រមាណ២០-៣០ហ្វូ៊ត នៅជុំវិញបរិវេណនេះមានរណ្តៅ តូចៗរាប់ពាន់រណ្តៅ ។
បន្ទាប់មកទៀត ពួកគេក៏ដាក់ឧបករណ៍វាស់កម្លាំងរញ្ជួយដី កញ្ចក់ឡាស៊ែរ ឧបករណ៍រាស់កម្លាំងខ្យល់ និងដាក់ម៉ាស៊ីនវីដេអូដើម្បីថតយករូបភាព ។ អាមស្ត្រងចាប់ផ្តើមកើបយកដីនិងកម្ទេចថ្មយ៉ាងរហ័សបំផុតតាមដែលអាចធ្វើ បាន ។ គេប្រមែប្រមូលបានរាប់សិបគីឡូក្រាម។ អ្នកទាំងពីរបំពេញភារកិច្ចជាលំដាប់លំដោយទៅតាមផែនការកំណត់ដូចជា ការធ្វើតេស្តSolar Wind Composition(SWC: ការប្រមូលយកវត្ថុ ផ្សេងៗនៅឋានព្រះចន្ទដែលមានកម្រិតច្រើនជាងលើកមុន) ការថតយករូបភាព ជិតៗរបស់វត្ថុលើឋានព្រះចន្ទ ការសាកពិសោធន៍ដោយឧបករណ៍ Lascr-Ranging Retro Reflector (LRRR) និង Passive Seismic Experiment Package (PSEP) ព្រមទាំងការរើសវត្ថុនៅលើដួងចន្ទ ដែលមានទ្រង់ទ្រាយដូចបំពង់ចំនួន២ដុំទៀត ។
ក្រោយពីចុះដើរលើឋានព្រះចន្ទ បានប្រហែល២ម៉ោង អ្នកអវវកាសទាំងពីរក៏ត្រៀមខ្លួនឡើងទៅលើយានអីុហ្កឺលវិញ ដើម្បីដេកសម្រាកក្នុងរយៈពេលវែងរហូតដល់២១ម៉ោងនិង៣៦នាទី ។ ក្រោយពីចុះចតលើឋានព្រះចន្ទ យានចម្លងអីុហ្កឺល ក៏រំកិលខ្លួនត្រឡប់មកតំបន់សុញ្ញកាសវិញ ។ យានអាប៉ូឡូទី១១ វិលត្រឡប់មកកាន់បរិយាកាសផែនដីក្នុងល្បឿន៣៦.១៩៤ហ៊្វូត ក្នុង១វិនាទី ហើយក៏ទម្លាក់ខ្លួនចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ សរុបពេលវេលាចាប់ពីពេលចេញដំណើររហូតត្រឡប់មកដល់វិញមានរយៈពេល១៩៥ម៉ោង១៨នាទី៣៤វិនាទី ។
យានអាថ៌កំបាំងនៅលើឋានព្រះចន្ទ ?
បន្ទាប់ពីអាមស្ត្រង ចុះពីយានអវកាសមកជាន់ផ្ទៃដួងចន្ទភ្លាម គេបានរាយការណ៍ថាមានឃើញពន្លឺនៅលើនៅត្រង់រណ្តៅមួយកន្លែង តែភ្លាមៗនោះការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ក៏ដាច់តែត្រឹមហ្នឹង ។ លោកអុតតួបាញឌ័រ អតីតសមាជិករបស់អង្គការណាសា បានបង្ហើបឱ្យដឹងថា តាមរយៈការស្តាប់សំឡេងក្នុងប្រដាប់ស្រូបសំឡេងរវាងយានអវកាសអាប៉ូឡូ និងបរិយាកាសជុំវិញ (ដែលពុំមានជាផ្លូវការ)នោះថា ណាសា បានត្រួតពិនិត្យ និងកាត់តហេតុការណ៍មួយចំនួន មុននឹងបន្តផ្សាយទៅកាន់ប្រជាជនដើម្បីការពារពុំឱ្យមនុស្សទូទាំងពិភពលោកមានការរំជើបរំជួល ។ អាមស្ត្រងបានរាយការណ៍មកផែនដីថា «អាពួកនេះមានមាឌ ធំៗណាស់ ពួកលោកពិតជាមិនជឿទេ… ខ្ញុំប្រាប់ឱ្យដឹងថាមានយានអវកាសពីក្រុម(…) ផ្សេងៗ ចតតម្រៀបគ្នាជាជួរនៅឯនាយដាច់កន្ទុយភ្នែកនោះ… ពួកគេនៅលើឋានព្រះចន្ទ និងកំពុងតែសង្កេតមើលពួកយើង… »។ វាជាការណ៍ពិតដូចដែលអាមស្ត្រងនិយាយនោះហើយ ! មិនមានអ្នកណាម្នាក់ជឿថា មានក្បួនយានអវកាសចាំស្វាគមន៍ពួកគេនៅលើឋានព្រះចន្ទនោះទេ ។

មន្ទិលសង្ស័យអំពីរឿងអាមេរិកទៅឋានព្រះចន្ទពិតមែនឬ ?
៣៥ឆ្នាំកន្លងផុតទៅ មនុស្សទូទាំងពិភព លោកសុទ្ធតែជឿថា មហាអំណាចដូចជាសហរដ្ឋអាមេរិកនេះពិតអាចធ្វើដំណើរទៅដល់ឋានព្រះចន្ទប្រាកដមែន ។ តែលុះដល់ឆ្នាំ២០០៤ ស្រាប់តែមានមនុស្សជាច្រើនគ្នាលើកជាសំណួរឡើងថា តើសហរដ្ឋអាមេរិកពិតជាបានបញ្ជូនយានអវកាសអាប៉ូឡូទៅដល់ឋានព្រះចន្ទមែនឬ? ដែលស្ថានីយទូរទស្សន៍ហ្វក្ស(Fox) របស់អាមេរិកបានចាក់ផ្សាយនូវឯកសារមានចំណងជើងថា «Conspiracy Theory: Did we Iand on the Moon ? ហើយអ្វីដែលបន្ថែមទម្ងន់ទៅលើ «ការធ្វើដំណើរទៅឋានព្រះចន្ទរបស់អាមស្ត្រងគ្រាន់តែជារឿងប្រឌិត» នៅត្រង់ថា កាលពីសម័យនោះ ការស្រាវជ្រាវផ្នែកអវកាសរបស់សហរដ្ឋអាមេរិកនៅយឺតជាងសហភាពសូវៀតឆ្ងាយណាស់ ។ មហាអំណាចទាំងពីរសុទ្ធតែមានគំនិតផ្ទុយគ្នាដាច់ស្រឡះ ហេតុនេះវាពុំមែនជារឿងចម្លែកទេ ដែលសហរដ្ឋអាមេរិកព្យាយាមធ្វើយ៉ាងណាឱ្យខ្លួនឯង «ឈានមុខ» គេសូម្បីតែការប្រឌិតរឿងដំណើរទៅដល់ឋានព្រះចន្ទនេះក៏ដោយ ។

-នៅក្នុងទីអវកាសគ្មានទំនាញផែនដីទេ ហេតុអ្វីក៏ទង់ជាតិអាមេរិកបក់ រវិចៗ?
-កាលបើមានផង់ធូលីច្រើន ហេតុអ្វីក៏ខោអាវរបស់អ្នកអវកាសមិនមានប្រឡាក់ដី ?
-ព្រះអាទិត្យជាប្រភពកំណើតនៃពន្លឺចក្កវាឡ ហេតុអ្វីក៏ស្រមោលអ្នកអវកាសបាញ់ខុសទិសគ្នា ?
-បើអាមស្ត្រងជាអ្នកជាន់លើផ្ទៃព្រះចន្ទមុនគេ តើអ្នកណាជាអ្នកថតរូប ?
-បើកន្លែងចុះចតយានអវកាសគឺជាផង់ធូលី ហេតុអ្វីស្នាមដានជើងច្បាស់ម្ល៉េះ ?
-ហេតុអ្វីក៏ក្នុងរូបភាពមិនមានឃើញរូបភាពផ្កាយដទៃណាមួយសោះ ?

ការស្រាយបំភ្លឺចម្ងល់ទាំងឡាយ
ទោះជាយ៉ាងណាអង្គការណាសា និងអ្នកវិទ្យាសាស្ត្របានចេញមកអះអាងបញ្ជាក់ថា ការដែលនៅក្នុងរូបភាពពុំមានរូបដួងតារាណាមួយ ព្រោះតែម៉ាស៊ីនថតមានកម្រិតកំណត់របស់វា គឺវាអាចចាប់យករូបភាពបានត្រឹមតែត្រង់បរិវេណដែលមានពន្លឺ ជិតៗប៉ុណ្ណោះ ចំណែកបរិវេណដែលនៅ ឆ្ងាយៗ គឺសុទ្ធតែងងឹត ។

ចំពោះរឿងទង់ជាតិដែលបក់ រវិចៗនោះ តាមធម្មតាវានឹងធ្លាក់មកក្រោម ប៉ុន្តែដោយសារនៅលើឋានព្រះចន្ទមិនមានទំនាញ ទើបទង់ជាតិក៏មានចលនា យឺតៗ ។ ឯរឿងស្នាមដានជើងដែលមើលឃើញយ៉ាងច្បាស់ក្រឡែតនោះ មកពីឋានព្រះចន្ទមានល្អងធូលីដែលគរទុករាប់លានឆ្នាំមកហើយ ពុំមានការផ្លាស់ប្តូរ លុះពេលយើងជាន់ទៅលើ វាៗក៏ត្រូវមានជាប់ស្នាមដូច្នេះទៅ ។
ចំណែករឿងសម្លៀកបំពាក់របស់អ្នកអវកាសនិងយានអវកាសដែលពុំមានជាប់ធូលីនោះ តាមពិតទៅសម្លៀកបំពាក់នោះសុទ្ធតែប្រឡាក់ធូលីទាំងអស់ ហើយពួកគេ(អ្នកអវកាស) ត្រូវការពេលដ៏យូរទម្រាំតែបោសសម្អាតចេញអស់ ។
ព្រឹត្តិការណ៍ សំខាន់ៗរបស់នីល អាល់ដិន អាមស្ត្រង
-កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៣០ ។
-ទទួលជ្រើសរើសជាអ្នកបើកបរអវកាសនៅឆ្នាំ១៩៦២ ។
-ចូលរួមក្នុងគម្រោងការអាប៉ូឡូ នៅឆ្នាំ១៩៦៩ ។
-ទទួលជោគជ័យក្នុងដំណើរទៅកាន់ឋានព្រះចន្ទនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ ។
-ត្រឡប់មកដល់ផែនដីវិញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៦៩ ។

-ឆ្នាំ១៩៧១ លាឈប់ពីអង្គការណាសាដើម្បីមកធ្វើជាសាស្ត្រាចារ្យខាងបច្ចេកទេសហោះហើរនៅមហាវិទ្យាល័យ សិនសិនណាទី និងធ្វើជំនួញផ្នែកថាមពល ព្រមទាំងបច្ចេកវិទ្យាអវកាស ។
-ឆ្នាំ២០០៤ ហ្វក្ស (Fox) បានបង្កើតចម្ងល់ទាក់ទងនៅនឹងបេសកកម្មអាប៉ូឡូទី១១ ។
-លោកអាមស្ត្រង រស់នៅតំបន់ជាយក្រុងសិនសិនណាទី រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក និងមិនសូវបង្ហាញមុខជាសាធារណៈប៉ុន្មានទេ ។
-ទទួលមរណភាពនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ នៅរដ្ឋអូហៃយ៉ួ សហរដ្ឋអាមេរិក ៕

ផ្សាយអត្ថបទបន្តដោយ មី ឡងឌី
No comments:
Post a Comment